វដ្តសង្សារ
flute, folk, cinematic, discoLyrics
ទពរកណាព្យធម្មទាន : វភាគីអីនៅភាពចារណ
មរតកគតិបណ្ឌិត
ស៊ូរស់បរិសុទ្ធ ផុតភាពភក់ជ
ទ្រទ្រង់សច្ចៈ ឱត្តប្បៈ ហិរិ
កើតមកជាមនុស្ស បើរស់មិនល្អ
ពេលស្លាប់មកដល់ ខ្វាយខ្វល់គំនិត
ជីវិតមិនច្រើន ចម្រើនសតិ
សិក្សាបដិបត្តិ កម្ចាត់ល្ងង់ខ្ល
លះបាប សាងបុណ្យ សុន្ទរ៍ទានប្រពៃ
សម្អាតដួងចិត្ត ឱ្យបរិសុទ្ធល្អ
សមាទាន សីល លះមន្ទិលចេញ
សមាធិ ចិត្ត ឥតបីខ្វាយខ្វល់
មិនក្បត់បង្ខំ ឧត្តមគតិ
សម្មាទិដ្ឋិ គតិបណ្ឌិត
រស់ខ្វះគុណធម៍ លំអជីវិត
គតិនិមិត្ត ងងឹតសោកសៅ
សម្មាទិដ្ឋិ កិរិយាយល់ត្រូវ
រស់នៅត្រឹមត្រូវ តាមផ្លូវព្រះធម៌
ភាវនានិស្ស័យ ថ្ងៃយប់បន្ត
ឃើញធម៍តាមពិត គំនិតហេតុផល
បណ្ដេញបាបធម៍ កពូនកុសល
តម្កល់ចិត្តត្រូវ លះនូវកិលេស
នីវរណធម៌ កកូរល្អក់ចិត្ត
កម្ចាត់ នីវរណៈ
សមាធិឧក្រិដ្ឋ ចិត្ដល្អវិសេស
មិនឱ្យឆាបឆេះ... មិនឱ្យសេសសល់
រី វិបស្សនា តូបញ្ញាពិត
ឃើញធម៍ប្រព្រឹត្ត ពិតតាមហេតុផល
លះលែងប្រទូស្ត ដឹងចំឆ្ពោះដល់
ព្រមតាមហេតុផល លែងខ្វល់តាមអញ
អស់អញអួតអាង សាងធម៍សុចរិត
កាយចិត្តវាចា គ្មានការប្រវ័ញ្ច
លះស្អប់ស្រឡាញ់ អស់អញវឹកវរ
ឃើញធម៍តាមពិត ជីវិតគ្មានអញ
អស់អញអស់ទុក្ខ លែងផ្ទុកតណ្ហ
អស់នូវតណ្ហា អស់ការទៅមក់
អស់ការប្រាថ្នា អស់ការស្វែងរក៏
អសង្ខតធម៌ ឈ្មោះព្រះនិព្វាន
ដឹងចំឆ្ពោះដល់ ជាឈ្មោះនៃកិច្ចបដិបត្តិធម៌ ឬធម្មប្បដិបត្ត នេះឯង ដែលដោយអត្ថថា ដឹងដោយចំពោះដល់
អសង្ខតធម៌ ឬ វិសង្ខារធម៌ គឺជា បរមត្ថធម៌ ម្យ៉ាងដែលហេតុបច្ច័យតាក់តែងលែងបាន និព្វានំ បរមំ សុខំ